ព្រះត្រៃបិដក ភាគ ០៩
ការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
[២៦៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា មិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលនឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។បេ។
[២៦៩] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងអភិវាទនកម្ម១ បច្ចុដ្ឋានកម្ម១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត។បេ។
[២៧០] អង្គ៥ដទៃទៀត។បេ។ គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ និងចីវរ១ ការដុសខ្នង ក្នុងវេលាស្រង់ទឹក១ របស់ភិក្ខុជាបកតត្ត។បេ។
ID: 636797931342398319
ទៅកាន់ទំព័រ៖