ព្រះត្រៃបិដក ភាគ ០៩

 [​២៧១​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​មិន​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ១​ ​មិន​ចោទ​ដោយ​អាចារ​វិបត្តិ១​ ​មិន​ចោទ​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​មិន​ចោទ​ដោយ​អាជីវ​វិបត្តិ១​ ​មិន​បំបែកពួក​ភិក្ខុ​ ​(​ឲ្យ​បែក​)​ចាក​ពួក​ភិក្ខុ​ផងគ្នា១​។​បេ​។​
 [​២៧២​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​មិន​ទ្រទ្រង់​ទង់ជ័យ​របស់​គ្រហស្ថ១​ ​មិន​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ១​ ​មិន​សេពគប់​ពួក​តិរ្ថិយ១​ ​សេពគប់​តែ​ពួក​ភិក្ខុ១​ ​សិក្សា​សិក្ខា​របស់​ភិក្ខុ១​។​បេ​។​ ​
 [​២៧៣​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​មិន​នៅក្នុង​អាវាស​ដែល​មា​នដ​ម្បូ​លមួយ១​ ​មិន​នៅក្នុង​ទី​មិនមែន​ជា​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ១​ ​មិន​នៅក្នុង​ទី​ជា​អាវាស​ ​ឬមិន​មែន​ជា​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ១​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​ក្រោក​ចាក​អាសន១​ ​មិន​រុករាន​ភិក្ខុ​ជា​បកត​ត្ត​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​(​វិហារ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​២៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិន​ឃាត់​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636797931738230959
ទៅកាន់ទំព័រ៖