ព្រះត្រៃបិដក ភាគ ០៩
គប្បីសូម ជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឆន្នភិក្ខុនេះ សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាស
ID: 636797932325374542
ទៅកាន់ទំព័រ៖