ព្រះត្រៃបិដក ភាគ ០៩

ទាំងនោះ​ ​ចូល​ទៅ​ក្រាបបង្គំគាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 ​[​២៧៧​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​បញ្ជាក់​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​ក្នុង​កាលនោះ​ថា​ ​ម្នាល​អរិ​ដ្ឋ​ ​ឮថា​ ​ទិដ្ឋិ​លាមក​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​អ្នកឯង​ថា​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​បានទេ​ ​ពិតមែន​ឬ​។​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​បានទេ​ ​ដូច្នោះ​មែន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​ ​សំដែង​ហើយ​យ៉ាងនេះ​ ​អំពី​អ្នកណា​ ​ម្នាល​មោឃបុរស​ ​ធម៌​ទាំងឡាយ​ ​ដែល​ធ្វើ​សេចក្តី​អន្តរាយ​ ​តថាគត​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636797933749816015
ទៅកាន់ទំព័រ៖