ព្រះត្រៃបិដក ភាគ ០៩
មិនមែនទេឬ ឯធម៌ទាំងនោះ អាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេព ពិតមែន តថាគតសំដែងថា កាមទាំងឡាយ មានសេចក្តីរីករាយតិច មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរាងឆ្អឹង។បេ។ មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើន តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយដុំសាច់។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយគប់ភ្លើងស្មៅ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយយល់សប្តិ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយរបស់ខ្ចីគេ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយផ្លែឈើ។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយកំាបិត និងជ្រញ់។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយលំពែង និងដែកស្រួច។បេ។ តថាគតសំដែងថា កាមទាំងឡាយ មានឧបមា ដោយក្បាលពស់។បេ។ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះមានច្រើន ម្នាលមោឃបុរស បើដូច្នោះ អ្នកឯងឈ្មោះថា ពោលបង្កាច់តថាគតផង គាស់រំលើងខ្លួនឯងផង
ID: 636797934017971353
ទៅកាន់ទំព័រ៖