ព្រះត្រៃបិដក ភាគ ០៩
សោយបាបជាច្រើនផង ដោយទិដ្ឋិ ដែលខ្លួនប្រកាន់ខុស ម្នាលមោឃបុរស ទិដ្ឋិ ដែលអ្នកប្រកាន់ខុសនោះ នឹងប្រព្រឹត្តទៅ ដើម្បីទុក្ខ មិនមែនជាប្រយោជន៍ ដល់អ្នកឯង អស់កាលដ៏វែង ម្នាលមោឃបុរស អំពើនោះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លា ឬនាំពួកជន ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹតរឹងតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ។បេ។ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត។
[២៧៨] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ សង្ឃត្រូវចោទអរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ជាមុនសិន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ
ID: 636797934349430311
ទៅកាន់ទំព័រ៖