ព្រះត្រៃបិដក ភាគ ០៩

ដល់​បុគ្គល​ ​អ្នក​សេព​ទេ​។​ ​អរិ​ដ្ឋ​ភិក្ខុ​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​សោះ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ធ្វើ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ដល់​អរិ​ដ្ឋ​ភិក្ខុ​ ​ដែល​ជា​កូន​ ​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ដល់​អរិ​ដ្ឋ​ភិក្ខុ​ ​ដែល​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​ដូច្នេះ​ថា​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​ ​អរិ​ដ្ឋ​ភិក្ខុ​នោះ​ ​ក៏​មិន​លះបង់​ទិដ្ឋិ​នោះ​សោះ​។​ ​សង្ឃ​ធ្វើ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ដល់​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​នៃ​ត្រកូល​ ​ជា​អ្នកសម្លាប់​ត្មាត​។​ ​ការ​ធ្វើ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ដល់​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636798000246699419
ទៅកាន់ទំព័រ៖