ព្រះត្រៃបិដក ភាគ ០៩
ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត សង្ឃបានធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏លាមក គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃហើយ។
[២៧៩] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ ធ្វើដោយមិនបានសាកសួរ១ ធ្វើដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាកម្ម មិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។
[២៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ ធ្វើដោយអាបត្តិមិនមែនជាទេសនាគាមិនី១ ធ្វើដោយអាបត្តិ ដែលសំដែងហើយ១។បេ។
[២៨១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ មិនរំលឹក ហើយស្រាប់តែធ្វើ១ មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។
ID: 636798001033454419
ទៅកាន់ទំព័រ៖