ព្រះត្រៃបិដក ភាគ ០៩

 [​២៨៧​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​សំដែង​រួចហើយ១​ ​ធ្វើមិនត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៨៨​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​ធ្វើមិនត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៨៩​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​ធ្វើមិនត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៩០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​ធ្វើមិនត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជា​កម្ម​មិន​ត្រូវ​តាម​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​អធម្មកម្ម​ ​១២​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​។​

ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636798001935376006
ទៅកាន់ទំព័រ៖