ព្រះត្រៃបិដក ភាគ ០៩

មិន​សមគួរ​នឹង​សឹក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​សង្ឃ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​ដ៏​អាក្រក់​។​
 [​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​គប្បី​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា១​ ​ឲ្យ​និស្ស័យ១​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​បើទុកជា​សង្ឃ​សន្មត​រួចហើយ​ ​ក៏​នៅតែ​ប្រដៅ​ពួក​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះ​ទេ​។​
 [​៣១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636798005418985257
ទៅកាន់ទំព័រ៖