ព្រះត្រៃបិដក ភាគ ០៩
ចំពោះអាបត្តិណា នៅតែត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ដែលប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះទេ។
[៣១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុដែលហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។
ចប់អង្គមានចំនួន១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។
ID: 636798005815137916
ទៅកាន់ទំព័រ៖