ព្រះត្រៃបិដក ភាគ ០៩
ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់រួចហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ បើកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់
ID: 636798006923741324
ទៅកាន់ទំព័រ៖