ព្រះត្រៃបិដក ភាគ ០៩
ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ហើយបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា
ID: 636798007290852322
ទៅកាន់ទំព័រ៖