ព្រះត្រៃបិដក ភាគ ០៩
[២៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុអ្នកបង្កហេតុ បង្កជម្លោះ បង្កទាស់ទែង បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ ភិក្ខុពាល មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះចុះ។
[២៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ
(១) ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[៣០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ភិក្ខុពោលតិះដៀលព្រះធម៌១ ភិក្ខុពោលតិះដៀល
(១) ក្នុងទីឯទៀត លោកសំដៅយកអាបត្តិបារាជិក និងសង្ឃាទិសេស ប៉ុន្តែក្នុងទីនេះ សំដៅយកអាបត្តិសង្ឃាទិសេសតែម្យ៉ាង ហេតុនេះ សង្ឃមិនត្រូវធ្វើតជ្ជនីយកម្មព្រោះត្រូវអាបត្តិបារាជិកទេ សង្ឃត្រូវធ្វើតជ្ជនីយកម្មបាន ចំពោះតែត្រូវអាបត្តិសង្ឃាទិសេសតែម្យ៉ាងប៉ុណ្ណោះ (សារត្ថទីបនីដីកា)។
ID: 636797434753689668
ទៅកាន់ទំព័រ៖