ព្រះត្រៃបិដក ភាគ ០៩

លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​សង្ឃ​បាន​រម្ងាប់​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​ ​ការ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​នោះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
​ចប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ជា​គំរប់៧​។​

​ចប់​កម្ម​ក្ខន្ធ​ក​ ​ជាបឋម​។​
​ក្នុង​ខន្ធក​នេះ​ ​មាន៧រឿង​។​


​ឧទ្ទាន​នៃ​កម្ម​ក្ខន្ធ​ក​នោះ​គឺ​


​[​៣១៩​]​ ​រឿង​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​ជា​អ្នកធ្វើការ​បង្កហេតុ​ដោយខ្លួនឯង​ ​ហើយ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ជា​អ្នកធ្វើការ​បង្កហេតុ​ដូចគ្នា​ដែរ​ ​ហើយក៏​នាំគ្នា​ប្រឹងប្រែង​ក្នុង​ការបង្កហេតុ​ ​ការបង្កហេតុ​ទាំងឡាយ​ ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ចំរើន​ឡើង​ ​ពួក​ភិក្ខុ​អ្នកមានសីល​ជាទី​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636798007816992415
ទៅកាន់ទំព័រ៖