ព្រះត្រៃបិដក ភាគ ០៩
ស្រឡាញ់ មានសេចក្តីប្រាថ្នាតិច ក៏ពោលទោស ក្នុងកណ្តាលបរិសទ្យ ព្រះពុទ្ធជិនស្រី ជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ប្រាថ្នាការស្ថិតស្ថេរ នៃព្រះសទ្ធម្ម ទើបទ្រង់បង្គាប់ឲ្យធ្វើតជ្ជនីយកម្ម ជិតក្រុងសាវត្ថី។ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ ក្នុងទីកំបាំងមុខ ធ្វើដោយការមិនសាកសួរ ធ្វើដោយមិនតាមពាក្យប្តេជ្ញា១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ ដោយគ្មានអាបត្តិ ដោយអាបត្តិមិនមែនជាទេសនាគាមិនី ដោយអាបត្តិដែលសំដែងរួចហើយ១ តជ្ជនីយកម្មឯណា ដែលសង្ឃមិនចោទ ហើយស្រាប់តែធ្វើ មិនរំលឹក ហើយស្រាប់តែធ្វើ មិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើក្នុងទីកំបាំងមុខ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើដោយមិនបានសាកសួរ ធ្វើមិនត្រូវតាមធម៌ ធ្វើដោយពួក១ តជ្ជនីយកម្មឯណា ដែលសង្ឃធ្វើ
ID: 636798008105678927
ទៅកាន់ទំព័រ៖