ព្រះត្រៃបិដក ភាគ ០៩

​គ្នា​ដែរ​ ​បណ្ឌិត​គប្បី​ដឹង​សុក្ក​វារ​ ​(​វារ​នៃ​កម្ម​ស​ ​គឺ​ចំណែកខាង​កម្ម​ត្រូវ​)​ ​តាម​ទំនង​នៃ​ក​ណ្ហ​វារ​ ​(​វារ​នៃ​កម្ម​ខ្មៅ​ ​គឺ​ចំណែកខាង​កម្ម​ខុស​)​ ​នោះ​ចុះ​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ជា​អ្នកបង្កហេតុ​ ​ល្ងង់​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​សង្ឃ​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល​ ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ​ ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ​ ​និង​ភិក្ខុ​ ​ដែល​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​សង្ឃ​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ៣ពួក​ទៀត​ ​គឺ​ភិក្ខុ​អ្នកធ្វើ​នូវ​ការបង្កហេតុ​ពួក១​ ​ល្ងង់​ពួក១​ ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ពួក១​។​ ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល​ពួក១​ ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636798008689832339
ទៅកាន់ទំព័រ៖