ព្រះត្រៃបិដក ភាគ ០៩

(​សង្ឃ​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​)​ ​ដូចគ្នា​ដែរ​ ​នឹង​ភិក្ខុ​ ​ដែល​ពោល​តិះដៀល​ព្រះពុទ្ធ​ពួក១​ ​ព្រះធម៌​ពួក១​ ​ព្រះសង្ឃ​ពួក១​។​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​បើទុកជា​សង្ឃ​សន្មត​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ឡើយ​ ​មិន​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត​ ​ឬ​អាបត្តិ​ដែល​ប្រហែល​នឹង​អាបត្តិ​មុន​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​មុន​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​មិន​ត្រូវ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636798008956827610
ទៅកាន់ទំព័រ៖