ព្រះត្រៃបិដក ភាគ ០៩

មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​មិន​ត្រូវ​ចោទ​ ​មិន​ត្រូវ​រំលឹក​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ឲ្យ​ឈ្លោះ​គ្នា​។​ ​ត​ជ្ជ​នី​យក​ម្ម​ ​(​មិន​)​ ​រម្ងាប់​ដោយ​អង្គ​ទាំងឡាយ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា​ ​ឲ្យ​និស្ស័យ​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​បើទុកជា​សង្ឃ​សន្មត​ហើយ​ ​ក៏​ទៅ​ប្រដៅ​ភិក្ខុនី​។​ ​ត​ជ្ជ​នី​យក​ម្ម​ ​មិន​រម្ងាប់​ ​(​ដោយ​អង្គ៥ដទៃទៀត​)​ ​គឺ​ភិក្ខុ​នៅតែ​ត្រូវអាបត្តិ​នោះ​ ​ឬ​អាបត្តិ​ដែល​ប្រហែល​នឹង​អាបត្តិ​មុន​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​មុន​នោះ​ ​តិះដៀល​កម្ម​ ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម​។​ ​ភិក្ខុ​ឯណា​ ​ប្រកបដោយ​អង្គ៨នេះ​ ​គឺ​ហាម​ឧបោសថ​ ​ហាម​បវារណា​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត​ ​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​ចោទ​ ​រំលឹក​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636798009314508068
ទៅកាន់ទំព័រ៖