ព្រះត្រៃបិដក ភាគ ០៩
របស់ចិត្តគហបតិ ក្នុងនគរមច្ឆិកាសណ្ឌ សុធម្មភិក្ខុនោះ ជេរចិត្តគហបតិ ជាឧបាសក ដោយពាក្យតិះដៀលដល់ជាតិ ទើបព្រះតថាគត ទ្រង់បង្គាប់ឲ្យធ្វើបដិសារណីយកម្ម។ រឿងឆន្នភិក្ខុក្នុងក្រុងកោសម្ពី (ត្រូវអាបត្តិហើយ) ក៏មិនប្រាថ្នានឹងឃើញអាបត្តិ។ ទើបព្រះជិនស្រីដ៏ឧត្តម ទ្រង់បង្គាប់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ឆន្នភិក្ខុ ក៏មិនប្រាថ្នានឹងសំដែងអាបត្តិនោះឡើយ ព្រះសម្ពុទ្ធ ជានាយកដ៏វិសេស ទ្រង់បង្គាប់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ រឿងអរិដ្ឋភិក្ខុ មានទិដ្ឋិដ៏លាមក ព្រោះអាស្រ័យសេចក្តីមិនដឹង
ID: 636798009952914583
ទៅកាន់ទំព័រ៖