ព្រះត្រៃបិដក ភាគ ០៩

ព្រះ​ជិនស្រី​ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​។​ ​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​និ​យស្ស​កម្ម​ ​បព្វាជនីយ​កម្ម​ ​និង​បដិ​សារ​ណី​យក​ម្ម​ ​ព្រោះ​ហេតុ​ដូចគ្នា​ដែរ​។​ ​(​ឧក្ខេ​បនី​យក​ម្ម​)​ ​ព្រោះ​មិនឃើញ​អាបត្តិ១​ ​មិន​សំដែង​អាបត្តិ១​ ​មិន​លះ​ទិដ្ឋិ​អាក្រក់១​ ​ល្បែង១​ ​មារយាទ​មិន​សមគួរ១​ ​ការបៀតបៀន១​ ​មិច្ឆា​អាជីវ១​ ​ទាំងនេះ​ ​ជា​អតិរេក​បទ​ ​ក្នុង​បព្វាជនីយ​កម្ម​។​ ​អង្គ៥​ ​គឺ​ភិក្ខុ​ព្យាយាម​មិន​ឲ្យ​គ្រហស្ថ​បានលាភ​ ​និង​ពោលទោស​ព្រះរតនត្រ័យ​ ​(​ជាដើម​)​ ​មាន២លើក​ ​មានឈ្មោះ​ថា​ ​ទ្វេ​បញ្ចក​ ​ទាំងនេះ​ ​ជា​អតិរេក​បទ​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636798010243501204
ទៅកាន់ទំព័រ៖