ព្រះត្រៃបិដក ភាគ ០៩
ព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[៣១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកគឺភិក្ខុមួយពួកជាអ្នកបង្កហេតុ។បេ។ បង្កអធិករណក្នុងសង្ឃ១ ភិក្ខុមួយពួកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុមួយពួកនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។
[៣២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមួយពួក មានសីលវិបត្តិក្នុងអធិសីល១ ភិក្ខុមួយពួកមានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ ភិក្ខុមួយពួក មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតជ្ជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។
ID: 636797435123722318
ទៅកាន់ទំព័រ៖