ព្រះត្រៃបិដក ភាគ ០៩

បារិ​វាសិក​ក្ខន្ធ​ក​


 ​[​៣២០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អ្នក​នៅ​បរិវាស​(​១​)​ ​តែង​ទទួល​ត្រេកអរ​ ​ចំពោះ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​អ្នក​នៅ​បរិវាស​ ​មិនសមបើ​នឹង​ត្រេកអរ​ ​ចំពោះ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។
​(​១​)​ ​បរិវាស​ ​មាន៤យ៉ាង​ ​គឺ​អប្បដិ​ច្ឆ​ន្ន​បរិវាស១​ ​បដិ​ច្ឆ​ន្ន​បរិវាស១​ ​សុទ្ធ​ន្ត​បរិវាស១​ ​សមោធាន​បរិវាស១​។​ ​ឯ​អប្បដិ​ច្ឆ​ន្ន​បរិវាស​នោះ​ ​បាន​សំដែង​រួចហើយ​ ​ក្នុង​មហា​ខន្ធក​ ​នៃ​មហាវគ្គ​ ​ចំណែក​បរិវាស៣ទៀត​នោះ​ ​មាន​សេចក្តី​ពិស្តារ​ក្នុង​សមុច្ចយ​ក្ខន្ធ​ក​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636798011050757376
ទៅកាន់ទំព័រ៖