ព្រះត្រៃបិដក ភាគ ០៩
[៣២៤] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ដល់អាគន្តុកភិក្ខុផងគ្នា ត្រូវប្រាប់ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា បើមានជម្ងឺ (មិនអាចនឹងទៅបាន) ប្រើបម្រើទៅប្រាប់ក៏បាន។
[៣២៥] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស
(១) ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស
(២) ដែលគ្មានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស
(១) អាវាស បានដល់ទីសេនាសន ដែលគេធ្វើសម្រាប់នៅ ។ (២) អនាវាស បានដល់រាន សម្រាប់ទុកអម្បោស រានសម្រាប់ទុកឧស រោងទឹក បង្គន់ និងក្លោងទ្វារ ជាដើម ។
ID: 636798013507207877
ទៅកាន់ទំព័រ៖