ព្រះត្រៃបិដក ភាគ ០៩
ភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុទេ គឺអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសផ្សេងៗគ្នា វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ។
[៣២៧] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន គឺអាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ
ID: 636798019051845012
ទៅកាន់ទំព័រ៖