ព្រះត្រៃបិដក ភាគ ០៩

 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ពួក​មួយ​ ​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ភិក្ខុ​ពួក​មួយ​ ​ពោល​តិះដៀល​ព្រះធម៌​ ​ភិក្ខុ​ពួក​មួយ​ ​ពោល​តិះដៀល​ព្រះសង្ឃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​

​ចប់​ ​(​ត​ជ្ជ​នី​យក​ម្ម​)​ ​ដែល​សង្ឃ​ប្រាថ្នា​នឹង​ធ្វើ​ ​មាន​ចំនួន៦​។​


 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​។​ ​ឯ​ការប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ក្នុង​ត​ជ្ជ​នី​យក​ម្ម​នោះ​ដូច្នេះ​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​នោះ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​បើទុកជា​សង្ឃ​បាន​សន្មត​ហើយ​ ​ក៏​គង់​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ដែរ​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ព្រោះ​អាបត្តិ​ណា​ ​កុំ​គប្បី​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត​ ​ឬ​អាបត្តិ​ដទៃ​ប្រហែលគ្នា​ក្តី​ ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​មុន​នោះ​ក្តី​ ​ភិក្ខុ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636797435523863021
ទៅកាន់ទំព័រ៖