ព្រះត្រៃបិដក ភាគ ០៩
ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន គឺអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ ត្រូវចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុបាន គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុមានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅ (ឲ្យទាន់) ក្នុងថ្ងៃនេះបាន។
[៣២៨] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្តទេ ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ (របស់ខ្លួន) មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ កាលបើភិក្ខុជាបកតត្តអង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម ក្នុងទីចង្ក្រមមួយ (ជាមួយនឹងភិក្ខុជាបកតត្ត) កាលបើភិក្ខុជាបកតត្តចង្ក្រម ក្នុងទីចង្ក្រមទាប មិនត្រូវចង្ក្រម ក្នុងទីចង្ក្រមខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមក្នុងទីចង្ក្រមឡើយ។
ID: 636798019577765093
ទៅកាន់ទំព័រ៖