ព្រះត្រៃបិដក ភាគ ០៩
[៣៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ព្រះឧបាលិដ៏មានអាយុអង្គុយ ក្នុងទីដ៏សមគួរហើយ ទើបក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការដាច់រាត្រីរបស់បារិវាសិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដាច់រាត្រី របស់បារិវាសិកភិក្ខុ មាន៣យ៉ាង គឺការនៅរួមគ្នា
(១)១ ការមិននៅរួមគ្នា
(២)១ ការមិនប្រាប់
(៣)១ ម្នាលឧបាលិ ការដាច់រាត្រី របស់បារិវាសិកភិក្ខុ មាន៣យ៉ាងដូច្នេះឯង។
[៣៣២] សម័យនោះឯង ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកបារិវាសិកភិក្ខុ មិនអាចនឹងជម្រះបរិវាស។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់បរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវដាក់យ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយ
(១) គឺនៅជាមួយនឹងភិក្ខុ ជាបកតត្ត ក្នុងលំនៅដែលមានដម្បូលមួយរួមគ្នា ។ (២) គឺនៅតែឯង មិនបាននៅក្នុងអាវាស ដែលមានភិក្ខុជាបកតត្ត ។ (៣) គឺមិនប្រាប់ ការដែលខ្លួនប្រព្រឹត្ត ដល់ភិក្ខុផងគ្នា មានអាគន្តុកភិក្ខុជាដើម ។
ID: 636798020920951919
ទៅកាន់ទំព័រ៖