ព្រះត្រៃបិដក ភាគ ០៩

 [​៣៣៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដែល​គួរ​ដល់​មូលា​យ​បដិ​កស្ស​នា​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសនៈ​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុ​ដូចម្តេច​ ​ក៏​ពួក​ភិក្ខុ​ ​ដែល​គួរ​ដល់​មូលា​យ​បដិ​កស្ស​នា​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសនៈ​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
 ​[​៣៣៥​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួ​ក​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​(​ភិក្ខុ​ដែល​គួរ​ដល់​កិរិយា​ទាញ​ត្រឡប់​មករ​ក​អាបត្តិ​ដើម​)​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636798021600340778
ទៅកាន់ទំព័រ៖