ព្រះត្រៃបិដក ភាគ ០៩
។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមូលាយបដិកស្សនារហភិក្ខុ មិនសមបើនឹងត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់សំដែងធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុ ជាបកតត្តទេ ភិក្ខុណាត្រេកអរ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ១ បវារណា១ ការទទួលវស្សិកសាដក១ ការលះបង់ភត្ត១ ការទទួលភត្ត១ ទាំង៥យ៉ាង ដល់ពួកមូលាយបដិកស្សនារហភិក្ខុ តាមលំដាប់ចាស់ (ខ្ចី)បាន។
ID: 636798021880366794
ទៅកាន់ទំព័រ៖