ព្រះត្រៃបិដក ភាគ ០៩
នៃទីអង្គុយ ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហារជារបស់សង្ឃ សង្ឃត្រូវប្រគល់ឲ្យទីឱកាសនោះ ដល់មូលាយបដិកស្សនារហភិក្ខុនោះ មួយវិញទៀត ភិក្ខុនោះ ត្រូវត្រេកអរនឹងទីឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ (មិនត្រូវធ្វើ) បកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូលទាំងឡាយឡើយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹង (រឿង) អញឡើយ។
[៣៣៨] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមានភិក្ខុជាបកតត្ត វៀរលែងតែមានការអន្តរាយ
ID: 636798022627159509
ទៅកាន់ទំព័រ៖