ព្រះត្រៃបិដក ភាគ ០៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​។​ ​
 [​៣៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​ទេ​ ​គឺ​អាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​វៀរលែងតែ​មាន​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636798022950758017
ទៅកាន់ទំព័រ៖