ព្រះត្រៃបិដក ភាគ ០៩

 [​៣៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​គួរ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​អាច​នឹង​ទៅ​ឲ្យ​ទាន់​ ​ក្នុងថ្ងៃនេះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​គួរ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​អាច​នឹង​ទៅ​ឲ្យ​ទាន់​ ​ក្នុងថ្ងៃនេះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​គួរ​ចេញ​ចាក​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​អាច​នឹង​ទៅ​ឲ្យ​ទាន់​ ​ក្នុងថ្ងៃនេះ​បាន​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636798023575943776
ទៅកាន់ទំព័រ៖