ព្រះត្រៃបិដក ភាគ ០៩
[៣៤១] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្ត (ដើរមក) ត្រូវក្រោកឡើងចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ទេ កាលបើភិក្ខុជាបកតត្តអង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈទេ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើភិក្ខុជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមទេ។
[៣៤២] ម្នាលភិក្ខុទាំងឡាយ មូលាយបដិកស្សនារហភិក្ខុ មិនត្រូវនៅជាមួយនឹងបារិវាសិកភិក្ខុទេ។បេ។ មិនត្រូវនៅជាមួយនឹងមូលាយបដិកស្សនារហភិក្ខុ ដែលចាស់ជាងខ្លួនទេ។បេ។ មិនត្រូវនៅជាមួយនឹងមានត្តារហភិក្ខុ (ភិក្ខុគួរដល់មានត្ត)ទេ។បេ។ មិនត្រូវនៅជាមួយនឹងមានត្តចារិកភិក្ខុ (ភិក្ខុដែលប្រព្រឹត្តមានត្ត) ទេ។បេ។ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ
ID: 636798023985687212
ទៅកាន់ទំព័រ៖