ព្រះត្រៃបិដក ភាគ ០៩

ជាមួយគ្នា​នឹង​អព្ភា​នា​រហ​ភិក្ខុ​ ​(​ភិក្ខុ​ដែល​គួរ​ដល់​អព្ភាន​)​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ទេ​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ទេ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ទេ​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​ទេ​។​
 [​៣៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គណ​សង្ឃ​ ​មាន​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នា​ ​ឲ្យ​មានត្ត​ ​គណ​សង្ឃ​ ​មាន​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​នោះ​ ​ជា​គំរប់២០​ ​ឲ្យ​អព្ភានកម្ម​ ​នោះ​មិន​ឡើងជា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​

​ចប់​វត្ត​របស់​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​។​


 [​៣៤៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​មាន​ត្តា​រហ​ភិក្ខុ​ ​ទទួល​ត្រេកអរ​នូវ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​បកត​ត្ត​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​មាន​ត្តា​រហ​ភិក្ខុ​ ​មិនសមបើ​ ​នឹង​ទទួល​ត្រេកអរ​ ​នូវ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636798024415371788
ទៅកាន់ទំព័រ៖