ព្រះត្រៃបិដក ភាគ ០៩
ដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក នៃបកតត្តភិក្ខុទាំងឡាយសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកមានត្តារហភិក្ខុ ទទួលត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុទាំងឡាយ មិនសមបើនឹងទទួលត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវត្រេកអរ នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់បកតត្តភិក្ខុទាំងឡាយទេ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក ដល់មានត្តារហភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត
ID: 636798024727519642
ទៅកាន់ទំព័រ៖