ព្រះត្រៃបិដក ភាគ ០៩

នូវ​ឧបោសថ១​ ​បវារណា១​ ​ការ​ទទួល​វស្សិ​ក​សា​ដិក១​ ​ការ​លះបង់​ភត្ត១​ ​ការ​ទទួល​ភត្ត១​ ​ទាំង៥យ៉ាង​ ​ដល់​មាន​ត្តា​រហ​ភិក្ខុ​ទាំងឡាយ​ ​តាមលំដាប់​ចាស់​ ​(​ខ្ចី​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​បញ្ញត្ត​វត្ត​ ​ដល់​ពួក​មាន​ត្តា​រហ​ភិក្ខុ​ ​តាម​ទំនង​ដែល​មាន​ត្តា​រហ​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​តាម​។​
 [​៣៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ត្តា​រហ​ភិក្ខុ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រព្រៃ​ ​ឯ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​មានត្ត​នោះ​ ​ដូច្នេះ​ ​គឺ​មាន​ត្តា​រហ​ភិក្ខុ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​បើ​សង្ឃ​បាន​សន្មត​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ​ ​ភិក្ខុ​ដែល​គួរ​ដល់​មានត្ត​ ​ព្រោះ​អាបត្តិ​ណា​ ​មិន​គប្បី​ត្រូវអាបត្តិ​នោះ​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​នឹង​អាបត្តិ​មុន​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​មុន​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​(​ដល់​បកត​ត្ត​ភិក្ខុ​)​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​ ​មិន​ត្រូវ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​មិន​ត្រូវ​ចោទ​ ​មិន​ត្រូវ​រំលឹក​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ឡើយ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636798024981764184
ទៅកាន់ទំព័រ៖