ព្រះត្រៃបិដក ភាគ ០៩
[៣៤៦] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវដើរមុន មិនត្រូវអង្គុយខាងមុខបកតត្តភិក្ខុឡើយ ឱកាសឯណា ជាទីបំផុតនៃទីអង្គុយ ទីដេក និងវិហាររបស់សង្ឃ សង្ឃត្រូវប្រគល់ឲ្យទីឱកាសនោះ ដល់មានត្តារហភិក្ខុនោះ មួយទៀត មានត្តារហភិក្ខុនោះ ត្រូវត្រេកអរទីឱកាសដែលសង្ឃប្រគល់ឲ្យនោះ។ ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវធ្វើបកតត្តភិក្ខុ ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូលទាំងឡាយឡើយ មានត្តារហភិក្ខុ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មួយទៀត មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹងអាត្មាអញឡើយ។
[៣៤៧] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ (ដល់ភិក្ខុទាំងឡាយក្នុងវត្ត) ត្រូវប្រាប់ដល់អាគន្តុកភិក្ខុ (ដែលមកដល់កន្លែងខ្លួន) ត្រូវប្រាប់ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា ត្រូវប្រាប់រាល់ថ្ងៃ បើមានជម្ងឺ (មិនអាចនឹងទៅបាន) ត្រូវឲ្យទូតប្រាប់ (ជំនួសខ្លួន ក៏បាន)។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែមាន
ID: 636798025334214343
ទៅកាន់ទំព័រ៖