ព្រះត្រៃបិដក ភាគ ០៩
អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ គួរចេញចាកអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ គួរចេញចាកអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញអាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន។
[៣៥១] ម្នាលភិក្ខុទាំងឡាយ មានត្តារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្តទេ ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុ
ID: 636798026303569787
ទៅកាន់ទំព័រ៖