ព្រះត្រៃបិដក ភាគ ០៩

ជា​បកត​ត្ត​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​។​
 [​៣៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ត្តា​រហ​ភិក្ខុ​ ​មិន​ត្រូវ​នៅជា​មួយ​នឹង​បារិ​វាសិក​ភិក្ខុ​។​បេ​។​ ​ជាមួយ​នឹង​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​។​បេ​។​ ​ជាមួយនឹង​មាន​ត្តា​រហ​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​។​បេ​។​ ​ជាមួយនឹង​មានត្ត​ចារិក​ភិក្ខុ​។​បេ​។​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636798026582045715
ទៅកាន់ទំព័រ៖