ព្រះត្រៃបិដក ភាគ ០៩
ជាទីបំផុតនៃទីដេក ជាទីបំផុត នៃវិហាររបស់សង្ឃ សង្ឃត្រូវប្រគល់ឱកាសនោះ ដល់ភិក្ខុនោះ ឯភិក្ខុនោះ ត្រូវត្រេកអរចំពោះទីឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវធ្វើភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ ឬបច្ឆាសមណ ចូលទៅកាន់ត្រកូលទាំងឡាយឡើយ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មួយទៀត មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាតមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយ កុំដឹងអាត្មាអញឡើយ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ ជាអាគន្តុក ត្រូវប្រាប់ (ដល់ភិក្ខុក្នុងអាវាស ដែលខ្លួនទៅដល់) ត្រូវប្រាប់ដល់អាគន្តុកភិក្ខុ (ដែលមកដល់ទីកន្លែងខ្លួន) ត្រូវប្រាប់ ក្នុងថ្ងៃឧបោសថ ត្រូវប្រាប់ក្នុងថ្ងៃបវារណា ត្រូវប្រាប់រាល់ថ្ងៃ បើមានជម្ងឺ ត្រូវប្រើបម្រើ ទៅប្រាប់ ក៏បាន។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវចេញចាកអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមិនមានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែមានការអន្តរាយ ម្នាលភិក្ខុទាំងឡាយ
ID: 636798027994416498
ទៅកាន់ទំព័រ៖