ព្រះត្រៃបិដក ភាគ ០៩

មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​។​ ​
 [​៣៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ទេ​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636798028369207935
ទៅកាន់ទំព័រ៖