ព្រះត្រៃបិដក ភាគ ០៩

ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​ ​អាច​នឹង​ទៅ​ឲ្យ​ទាន់​ ​ក្នុងថ្ងៃនេះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​គួរ​ចេញ​ចាក​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​ ​អាច​នឹង​ទៅ​ឲ្យ​ទាន់​ ​ក្នុងថ្ងៃនេះ​បាន​។​
 [​៣៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​បើ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​ត្រូវ​ក្រោក​ចាក​អាសនៈ​ ​ត្រូវ​និមន្ត​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ដោយ​អាសនៈ​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​មួយ​ ​ជាមួយនឹង​ភិក្ខុ​ ​ជា​បកត​ត្ត​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ទេ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636798028991163509
ទៅកាន់ទំព័រ៖