ព្រះត្រៃបិដក ភាគ ០៩

ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ឡើយ​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​ឡើយ​។​
 [​៣៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​នៅជា​មួយ​នឹង​បារិ​វាសិក​ភិក្ខុ​។​បេ​។​ ​ជាមួយ​នឹង​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​។​បេ​។​ ​ជាមួយនឹង​មាន​ត្តា​រហ​ភិក្ខុ​។​បេ​។​ ​ជាមួយនឹង​មានត្ត​ចារិក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​។​បេ​។​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​ឡើយ​។​
 [​៣៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គណ​សង្ឃ​ ​មាន​មានត្ត​ចារិក​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នា​ ​ឲ្យ​មានត្ត​ ​គណ​សង្ឃ​ ​មាន​មានត្ត​ចារិក​ភិក្ខុ​នោះ​ ​ជា​គំរប់២០​ ​ឲ្យ​អព្ភាន​ ​កម្ម​នោះ​មិន​ឡើងជា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636798029370635213
ទៅកាន់ទំព័រ៖