ព្រះត្រៃបិដក ភាគ ០៩
[៣៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មានប៉ុន្មាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មាន៤យ៉ាងគឺ ការនៅរួមគ្នា
(១)១ ការមិននៅរួមគ្នា
(២)១ ការមិនប្រាប់
(៣)១ ភិក្ខុនោះប្រព្រឹត្តមានត្ត ក្នុងពួកបកតត្តភិក្ខុមិនគ្រប់ចំនួន
(៤)១ ម្នាលឧបាលិ ការដាច់រាត្រី របស់មានត្តចារិកភិក្ខុ មាន៤យ៉ាងនេះឯង។
[៣៦៦] សម័យនោះ ភិក្ខុសង្ឃប្រជុំគ្នាច្រើន ក្នុងក្រុងសាវត្ថី។ ពួកមានត្តចារិកភិក្ខុ មិនអាចជំរះមានត្តបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យដាក់មានត្តបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវដាក់មានត្ត យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប
(១) អដ្ឋកថា ថា គឺនៅក្នុងទីមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត ។ (២) នៅតែម្នាក់ឯង គឺនៅក្នុងទី ដែលគ្មានសង្ឃជាគ្នា ។ (៣) គឺមិនប្រាប់ ថាខ្លួនជាមានត្តចារិកភិក្ខុ ដល់អាគន្តុកភិក្ខុ ជាដើម ។ (៤) គឺមិនគ្រប់ចំនួនសង្ឃ តាំងពី៤រូបឡើងទៅ ។
ID: 636798029945988122
ទៅកាន់ទំព័រ៖