ព្រះត្រៃបិដក ភាគ ០៩
ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមដាក់នូវមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ មានត្ត ក៏ឈ្មោះថា ភិក្ខុបានដាក់ហើយដែរ។
[៣៦៧] សម័យនោះ ភិក្ខុទាំងឡាយចេញអំពីក្រុងសាវត្ថី ទៅក្នុងទីនោះៗ។ មានត្តចារិកភិក្ខុទាំងឡាយ ក៏អាចជំរះនូវមានត្តបាន។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យសមាទានមានត្ត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសមាទាន យ៉ាងនេះ។ មានត្តចារិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា ខ្ញុំសូមសមាទានមានត្ត។ មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយ។ ថាខ្ញុំសូមសមាទានវត្ត មានត្ត ឈ្មោះថា ភិក្ខុបានសមាទានហើយដែរ។
ចប់វត្តរបស់មានត្តចារិកភិក្ខុ។
ID: 636798030279037171
ទៅកាន់ទំព័រ៖