ព្រះត្រៃបិដក ភាគ ០៩

(​ដើម្បី​ចោទ​)​១​ ​ភិក្ខុ​ចោទ​គេ១​ ​ភិក្ខុ​រំលឹក​គេ១​ ​ភិក្ខុ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​ ​

​ចប់​ ​ត​ជ្ជ​នី​យក​ម្ម​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​មាន​ចំនួន១៨​។​


 ​[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​មិន​ឲ្យ​ឧបសម្បទា១​ ​មិន​ឲ្យ​និស្ស័យ១​ ​មិន​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​មិន​ទទួលការ​សន្មតិ​ខ្លួន​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​បើទុកជា​សង្ឃ​សន្មត​ឲ្យហើយ​ ​ក៏​គង់​មិនទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ព្រោះ​អាបត្តិ​ណា​ហើយ​ ​មិន​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែលគ្នា​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​មិន​តិះដៀល​ត​ជ្ជ​នី​យក​ម្ម១​ ​មិន​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​ត​ជ្ជ​នី​យក​ម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636797436983557585
ទៅកាន់ទំព័រ៖