ព្រះត្រៃបិដក ភាគ ០៩

ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ត្រេកអរ​ ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ឡើយ​ ​ភិក្ខុ​ឯណា​ត្រេកអរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​ដល់​អព្ភា​នា​រហ​ភិក្ខុ​ទាំងឡាយ​ ​តាមលំដាប់​ចាស់​ ​(​ខ្ចី​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឧបោសថ១​ ​បវារណា១​ ​ការ​ទទួល​សំ​ពត់​វស្សិ​ក​សា​ដិក១​ ​ការ​លះបង់​ភត្ត១​ ​ការ​ទទួល​ភត្ត១​ ​ទាំង៥យ៉ាង​ ​ដល់​អព្ភា​នា​រហ​ភិក្ខុ​ទាំងឡាយ​ ​តាមលំដាប់​ចាស់​ ​(​ខ្ចី​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​បញ្ញត្ត​វត្ត​ ​ដល់​ពួក​អព្ភា​នា​រហ​ភិក្ខុ​ ​តាម​ទំនង​ដែល​អព្ភា​នា​រហ​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​។​
 ​[​៣៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រព្រៃ​ ​ឯ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​អព្ភាន​នោះ​ ​ដូច្នេះ​ ​គឺ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​។​បេ​។​ ​វត្ត​របស់​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​ដូចម្តេច​មិញ​ ​វត្ត​របស់​មាន​ត្តា​រហ​ភិក្ខុ​ក្តី​ ​មានត្ត​ចារិក​ភិក្ខុ​ក្តី​ ​អព្ភា​នា​រហ​ភិក្ខុ​ក្តី​ ​ទាំង៣ពួក​ ​ក៏​មាន​សេចក្តី​ដូចគ្នា​ ​យ៉ាងនោះ​ដែរ​ ​បណ្ឌិត​ ​គប្បី​ឲ្យ​ពិស្តារ​ចុះ​។​បេ​។​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636798030913923484
ទៅកាន់ទំព័រ៖