ព្រះត្រៃបិដក ភាគ ០៩

 [​៣៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ដើរមុន​ ​មិន​ត្រូវ​អង្គុយ​មុខ​ភិក្ខុ​ជា​បកត​ត្ត​ឡើយ​ ​ទី​ឱកាស​ឯណា​ ​ដែល​ជាទីបំផុត​នៃ​អាសនៈ​ ​ជាទីបំផុត​នៃ​ទីដេក​ ​ជាទីបំផុត​ ​នៃ​វិហារ​របស់​សង្ឃ​ ​សង្ឃ​ត្រូវ​ប្រគល់ឲ្យ​ទី​ឱកាស​នោះ​ ​ដល់​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​សោះ​ ​ក៏​ត្រូវ​ត្រេកអរ​ ​នឹង​ទី​ឱកាស​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​(​មិន​ត្រូវ​ធ្វើ​)​ ​ភិក្ខុ​ជា​បកត​ត្ត​ ​ឲ្យ​ជា​បុរេ​សមណ​ ​ឬ​បច្ឆា​សមណ​ ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​ឡើយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​សមាទាន​អារញ្ញិក​ធុតង្គ​ ​មិន​ត្រូវ​សមាទាន​បិណ្ឌ​បា​តិក​ធុតង្គ​ ​មួយវិញទៀត​ ​មិន​ត្រូវឲ្យ​គេ​នាំ​ចង្ហាន់​បិណ្ឌបាត​មក​ ​(​ដើម្បី​ខ្លួន​)​ ​ព្រោះ​បច្ច័យ​នោះ​ ​ដោយ​គិតថា​ ​ជន​ទាំងឡាយ​ ​កុំ​ដឹង​ ​(​រឿង​)​ ​អាត្មាអញ​ឡើយ​។​
 [​៣៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​បណ្ឌិត​ ​គប្បី​ឲ្យ​ពិស្តារ​ ​តាមន័យ​ ​ដែល​មាន​ហើយ​ខាងក្រោម​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​គួរ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​។​បេ​។​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636798031215380727
ទៅកាន់ទំព័រ៖