ព្រះត្រៃបិដក ភាគ ០៩
ចាកអនាវាស។បេ។ ចាកអាវាស ឬអនាវាស ទៅកាន់អាវាស ដែលមានភិក្ខុ។បេ។ ចាកអនាវាស ដែលមានភិក្ខុ។បេ។ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសស្មើគ្នា ហើយដឹងថា អាវាស ឬអនាវាសណា អាត្មាអញ អាចនឹងទៅឲ្យទាន់ ក្នុងថ្ងៃនេះបាន។
[៣៧៣] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអនាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស ឬអនាវាស ដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ ត្រូវក្រោកចាកអាសនៈ ត្រូវនិមន្តភិក្ខុ ជាបកតត្ត ដោយអាសនៈ មិនត្រូវអង្គុយលើអាសនៈមួយ ជាមួយនឹងភិក្ខុ ជាបកតត្ត កាលបើភិក្ខុជាបកតត្ត អង្គុយលើអាសនៈទាប មិនត្រូវអង្គុយលើអាសនៈខ្ពស់ឡើយ កាលបើភិក្ខុជាបកតត្ត អង្គុយលើផែនដី មិនត្រូវអង្គុយលើអាសនៈ មិនត្រូវចង្ក្រម លើទីចង្ក្រមជាមួយគ្នា កាលបើភិក្ខុជាបកតត្តចង្ក្រម លើទីចង្ក្រមទាប មិនត្រូវចង្ក្រម លើទីចង្ក្រមខ្ពស់ កាលបើភិក្ខុជាបកតត្ត ចង្ក្រមលើផែនដី មិនត្រូវចង្ក្រមលើទីចង្ក្រមឡើយ។
[៣៧៤] ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុ មិនត្រូវនៅជាមួយនឹងបារិវាសិកភិក្ខុ។បេ។ ជាមួយនឹងមូលាយបដិកស្សនារហភិក្ខុ
ID: 636798031551719964
ទៅកាន់ទំព័រ៖